អំពី​ពួក​យើង

បច្ចុប្បន្ននាងខ្ញុំជាគ្រូបង្រៀនផ្នែកអប់រំពិសេសដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំពិសេសនៅសាលាសកវិទ្យាល័យហ្លីនដឺប្រទេសអូស្ត្រាលី។មុនពេលដែលនាងខ្ញុំបានចាប់ផ្តើមអាជីពមួយនេះនាងខ្ញុំក៏ធ្លាប់បានធ្វើការជាមួយកុមារដែលមានតម្រូវការពិសេសមួយចំនួននៅអង្គការ Pour un Sourire d’Enfant (PSE) និងសាលាអន្តរជាតិភ្នំពេញ (ISPP) ផងដែរ។ បទពិសោធន៍ទាំងនេះហើយដែលជាមូលហេតុជម្រុញឲ្យខ្ញុំបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំពិសេស។
ប្រវត្តិនៃការសិក្សា:
១បរិញ្ញាបត្រអប់រំ (TEFL) – វិទ្យាស្ថានភាសាបរទេស
២បរិញ្ញាបត្រជាន់ខ្ពស់នៃការអប់រំ (ការអប់រំពិសេស) – សាកលវិទ្យាល័យ Flinders

សិក្ខាសាលានិងវគ្គសិក្សាដែលបានចូលរួម៖
១.អេប៊ីអេអេសនៃការវិភាគឥរិយាបថអនុវត្ត (អេប៊ីអេ) – R.E.A.C.H, Inc
២.ផែនការអន្តរាគមន៍សម្រាប់កុមារអូទីស្សឹមនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញជាតិ(AFIRM)
៣.ការវាយតំលៃផ្នែកចិត្តសាស្ត្រពហុជំនាញ – R.E.A.C.H, Inc
៤.របបអាហារដែលមានប្រសិទ្ធិភាពសម្រាប់កុមារដែលមានអូទីស្សឹមបញ្ហាស្មារតីនិងការបំរែបំរួលអារម្មណ៍ – R.E.A.C.H, Inc
៥.ការបង្កើតផែនការអន្តរាគមន៍សម្រាប់កុមារអូទីស្សឹម – R.E.A.C.H, Inc
៦.មជ្ឈមណ្ឌលពង្រឹងនិងអនុវត្តផែនការសម្រាប់កុមារអូទីស្សឹម – មជ្ឈមណ្ឌលអភិវឌ្ឍន៍វិជ្ជាជីវៈជាតិ (AFIRM)

ចំពោះការសាកសួរទាក់ទងនឹងការអប់រំពិសេសអំពីកុមារអំពីយុទ្ធសាស្ត្រឬដំបូន្មានផ្សេងទៀតខ្ញុំរីករាយនិងផ្តល់ជូនព្រមទាំងចែករំលែក។ ខ្ញុំចង់ចូលរួមជួយនិងគាំទ្រដល់ឪពុកម្តាយដែលបើកចំហចំពោះបញ្ហាកូន ៗ របស់ពួកគាត់ហើយមានបំណងចង់រៀនដើម្បីគាំទ្រកូន ៗ របស់ពួកគាត់បន្ថែមទៅតាមរបៀបដែលពួកគេត្រូវការ។
ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាប្រឈមមុខជាមួយបញ្ហាមួយនេះជៀសជាងលាក់បាំងដែលវាអាចជាបញ្ហាចោទនៅថ្ងៃក្រោយ។